Empowering People, Developing Leaders 023 966 967 / 015 728 123/ 011 888 711

CAMBODIA LABOR LAW AND LEGAL COMPLIANCE

ច្បាប់ការងារសម្រាប់អ្នកគ្រប់គ្រងធនធានមនុស្ស 

ថ្ងៃទី  ២៣ ដល់ ថ្ងៃទី​ ​២៤ ខែ​​វិច្ឆិកា  ឆ្នាំ២០១៩

ចំណេះដឹងលើច្បាប់ការងារគឺជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបានសម្រាប់លោកអ្នកជានាយក ថ្នាក់ដឹកនាំ ប្រធាន និងជាពិសេសអ្នកទទួលបន្ទុកផ្នែកគ្រប់គ្រងធនធានមនុស្ស នៅតាមបណ្តាក្រុមហ៊ុន  គ្រឹះស្ថានឯកជន​ ធនាគារ ម្ចាស់អាជីវកម្មតូចធំ និង អង្គការមិនមែនរដ្ឋាភិបាល​។ វគ្គនេះត្រូវបានរៀបចំឡើងសម្រាប់និយោជិក និងនិយោជក ដែលមានទំនួលខុសត្រូវលើផ្នែកគ្រប់គ្រងធនធានមនុស្សដើម្បីរួមចំណែកក្នុងការសម្រួល​ និងដោះស្រាយលើស្ថានភាពនៃវិវាទផ្សេងៗនៅកន្លែងការងារ។​ ច្បាប់ការងារគឺជាមូលដ្ឋានដ៏រឺងមាំក្នុងការផ្តល់ប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពការងារ​ និងដោះស្រាយវិវាទដោយសន្តិវិធី។​ លើសពីនេះទៅទៀត​ វគ្គនេះពិតជាមានគុណប្រយោជន៍ ហើយផ្សារភ្ជាប់យ៉ាងខ្លាំងទៅគ្រប់ផ្នែកពាក់ព័ន្ធជាពិសេសផ្នែកគ្រប់គ្រងធនធានមនុស្ស ដែលទាមទារអោយយើងត្រូវយល់ដឹងកាន់តែច្បាស់ដើម្បីជាទុនក្នុងការទប់ស្កាត់ គ្រប់គ្រងស្ថានការណ៍ និងវិវាទផ្សេងៗផ្អែកលើច្បាប់ការងារ។ 

តើអ្នកនឹងសិក្សាអ្វីខ្លះអំពីវគ្គបណ្តុះបណ្តាលនេះ?

ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាមនឹងយល់ច្បាស់អំពី:

 • គោលការណ៍មូលដ្ឋាននៃច្បាប់ការងារ និងលក្ខណៈការងារនៅក្នុងប្រទេសកម្ពុជា
 • គោរពតាមបទប្បញ្ញត្តិនៃតួនាទី និងទំនួលខុសត្រូវរបស់និយោជិកដែលមានជាអាទិ៍ហើយផ្សារភ្ជាប់ទៅច្បាប់ការងារប្រទេសកម្ពុជា
 • ការអនុវត្តច្បាប់ការងារ​ និងលក្ខណៈការងារអ្នកជំនាញធនធានមនុស្ស
 • ការអនុវត្តសកម្មភាពវិន័យនិងការបណ្តេញចេញ ឬការបញ្ចប់កិច្ចសន្យាស្របតាមច្បាប់ការងាររបស់កម្ពុជា
តើនរណាខ្លះដែលគួរចូលសិក្សាវគ្គនេះ? 

វគ្គសិក្សានេះត្រូវបានរៀបចំឡើងសម្រាប់អ្នកគ្រប់គ្រងគ្រប់ផ្នែក ជាពិសេសផ្នែកគ្រប់គ្រងធនធានមនុស្ស ដែលសំដៅអនុវត្តអោយមានប្រសិទ្ធភាពផ្សារភ្ជាប់ជាមួយលក្ខណៈវិនិច្ឆ័យស្ថានភាពជាក់ស្តែងទាក់ទងទៅនឹងច្បាប់ការងារជាមូលដ្ឋានជំនួយសម្រាប់ក្រុមហ៊ុននិងអង្គការស្របតាមបទប្បញ្ញត្តិរបស់ក្រសួងការងារ។​ 

មាតិកាមេរៀន 

មេរៀនទី ១៖ បទដ្ឋានស្តីពីការងារពាក់ព័ន្ធនិងការទទួលខុសត្រូវរបស់និយោជក

 • បទបញ្ញត្តិទូទៅ, ការងារសហគ្រាស គ្រឹះស្ថាន, ការហ្វឹកហ្វឺនកូនជាង, កិច្ចសន្យាការងារ
 • អនុសញ្ញារួម និងការចរចាជាសមូហភាព (ច្បាប់ស្តីពីសហជីព)
 • ប្រាក់ឈ្នួល, អនាម័យ និងសន្តិសុខនៃកម្មករនិយោជិក
 • គ្រោះថ្នាក់ការងារ, ការប្រើប្រាស់ហត្ថពលកម្មបរទេស, ប្រតិភូបុគ្គលិក (ច្បាប់ស្តីពីសហជីព)
 • ករណីកិច្ចរបស់និយោជក (ច្បាប់ស្តីពីសហជីព), ការអនុវត្តមិនត្រឹមត្រូវរបស់និយោជក (ច្បាប់ស្តីពីសហជីព)
 • ការការពារពិសេសរបស់តំណាងកម្មករនិយោជិក និងតំណាងកម្មករនិយោជិក
 • (ច្បាប់ស្តីពីសហជីព), ថិរវេលាធ្វើការ​ និងការ​ឈប់សម្រាក

មេរៀនទី ២៖ វិធានការនានាពាក់ព័ន្ធកត្វកិច្ចរបស់និយោជក

 • វិធានទូទៅ
 • អំពីអនាម័យ និងសុវត្ថិភាពការងារ
 • អំពីការត្រួតពិនិត្យលក្ខខណ្ឌការងារ

មេរៀនទី ៣៖ ការងារទំនាក់ទំនងវិជ្ជាជីវៈ

 • ក្របខណ្ឌច្បាប់៖ ច្បាប់ស្តីពីការងារ, ច្បាប់ស្តីពីសហជីព, ច្បាប់ស្តីពីបេឡាជាតិរបបសន្តិសុខសង្គម, ច្បាប់ស្តីពីតុលាការការងារ, ច្បាប់ស្តីពីនីតិវិធីដោះស្រាយវិវាធការងារ(កំពុងធ្វើ), ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា 
 • លក្ខខណ្ឌអនុវត្ត៖ ប្រតិភូបុគ្គលិក, សហជីព ឫប្រតិភូសហជីព, ការចរចារជាសមូហភាព(អនុសញ្ញារួម), ប្រព័ន្ធដោះស្រាយវិវាទការងារ, យន្តការត្រីភាគី, យន្តការសម្របសម្រួលដោយអង្គការការងារអន្តរជាតិ(ILO)

មេរៀនទី ៤៖ ការដោះស្រាយវិវាទការងារ

 • វិធាទការងារ៖ សិក្សាអំពីសេនារីយ៉ូនៃការដោះស្រាយវិវាទការងារ  វិវាទបុគ្គល និង វិវាទរួម, វិវាទអំពីសិទ្ធិ និង វិវាទអំពីផលប្រយោជន៌
 • ការដោះស្រាយវិវាទនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល៖ ត្រីភាគី, ឯករាជ្យភាព, ប្រសិទ្ធិផល, វិនិច្ឆ័យក្តី​

មេរៀនទី ៥៖ កូដកម្ម និង បាតុកម្ម

 • និយមន័យនៃ ឡុកអៅ៖ តាមមាត្រា ៣១៨
 • សិទិ្ធកូដកម្ម និងឡុកអៅ, នីតិវិធីមុនធ្វើកូដកម្ម, អានុភាពនៃកូដកម្ម, កូដកម្មខុសច្បាប់ 

មេរៀនទី ៦៖ ទីផ្សារការងារ និងតម្រូវការជំនាញ 

 • សេវាសម្រាប់អ្នកស្វែងរកការងារធ្វើ, សេវាសម្រាប់និយោជក, អាជីព និងការងារ, 
បទបង្ហាញដោយ  

ឯកឧត្តមសាស្ត្រាចារ្យ ងី ស៊ីម៉ាណែត

អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងការងារ​​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តមសាស្រ្តាចារ្យ​ ងី ស៊ីម៉ាណែត  មានបទពិសោធន៍ជាច្រើនឆ្នាំលើច្បាប់ការងារនៃប្រទេសកម្ពុជា។ លោកបានបញ្ចប់កម្រិតបណ្តុះបណ្តាលមុខវិជ្ជាជីវៈមូលដ្ឋាន និងក្រោយឧត្តមសិក្សា បរិញ្ញាបត្រ និតិសាស្រ្ត និងបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ នៃសកលវិទ្យាល័យពហុបច្ចេកវិទ្យា(CUP)។ ឯកឧត្តមសាស្រ្តាចារ្យ ងី ស៊ីម៉ាណែត ធ្លាប់បម្រើការងារក្នុងស្ថាប័នរដ្ឋជាច្រើនដូចជា ក្រសួងការពារជាតិ ក្រសួងព័ត៌មាន និងក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ(ចាប់ពីឆ្នាំ២០០៥​ ដល់បច្ចុប្បន្ន)។  

ពត៌មានលំអិត

 

 • សិក្សារយៈពេល: ០២ ថ្ងៃ
 • ថ្ងៃទី: ២៣ - ២៤ ខែ​ វិច្ឆិកា ឆ្នាំ​២០១៩
 • ទីកន្លែង: EDI Training Room
 • តម្លៃ: ១៩០ ដុល្លារ  (VAT = 0%)
 • តម្លៃបង់មុន: ១៦០ ដុល្លារ  (VAT = 0%)
 • ការផ្តល់ជូនបន្ថែម: អាហារសម្រន់ ៤ពេល សម្ភារៈគាំទ្រ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សា 

វិទ្យាស្ថានយើងខ្ញុំក៏មានសេវាបណ្តុះបណ្តាលដល់បណ្តាក្រុមហ៊ុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ និង អង្គការមិនមែនរដ្ឋាភិបាល ដល់ទីកន្លែងផងដែរ  ក្នុងករណីដែល លោក លោកស្រីមានបុគ្គលិកចាប់ពី ១០នាក់ឡើងទៅ ។ យើងនិងមានផ្តល់ជូនការពិគ្រោះយោបល់មុនវគ្គបណ្តុះបណ្តាល ការស្ទង់ចំនេះដឹងមុននិងក្រោយវគ្គបណ្តុះបណ្តាល សំនើរគម្រោង និង របាយការរួម ។ 

ចុះឈ្មោះទីនេះ 

 

General Note: 

 • All our courses can be facilitated as Customized In-House Training course.
 • Course duration is flexible and the contents can be modified to fit any number of days.
 • The course fee includes facilitation, training materials, 2coffee breaks, and a Certificate of  successful completion of Training.
 • FREE Consultation and Coaching provided during and after the course.

Other Available Training Courses 

Contact:       023 966 967 (Office)
                     015 728 123 (Smart)
                     092 888 411/ 092 888 533/ 011 888 522 (Cellcard)
 
Address:     #9A, St. 370, Sangkat Boeng Kengkang I, Khan Chomkarmorn, Phnom Penh
Facebook:  @edicambodia 
Email:         training@edi-cambodia.org

Download PDF
Upcoming Courses

Subscribe EDI

Subscribe your email here to receive free newsletter Or read Here

Find us on Facebook