Empowering People, Developing Leaders 855 (23) 966 967 / (15) 728 123/ (15) 729 123

CAMBODIA LABOR LAWS FOR HR PROFESSIONALS

ការយល់ដឹង អំពីច្បាប់ការងារសម្រាប់អ្នកគ្រប់គ្រងធនធានមនុស្ស 

ថ្ងៃទី៣០ ខែកញ្ញា និង ថ្ងៃទី០១​ ខែតុលា ឆ្នាំ២០១៧

ចំណេះដឹងលើច្បាប់ការងារគឺជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបានសម្រាប់លោកអ្នកជានាយក ថ្នាក់ដឹកនាំ ប្រធាន និងជាពិសេសអ្នកទទួលបន្ទុកផ្នែកគ្រប់គ្រងធនធានមនុស្ស នៅតាមបណ្តាក្រុមហ៊ុន  គ្រឹះស្ថានឯកជន​ ធនាគារ ម្ចាស់អាជីវកម្មតូចធំ និង អង្គការមិនមែនរដ្ឋាភិបាល​។ វគ្គនេះត្រូវបានរៀបចំឡើងសម្រាប់និយោជិក និងនិយោជក ដែលមានទំនួលខុសត្រូវលើផ្នែកគ្រប់គ្រងធនធានមនុស្សដើម្បីរួមចំណែកក្នុងការសម្រួល​ និងដោះស្រាយលើស្ថានភាពនៃវិវាទផ្សេងៗនៅកន្លែងការងារ។​ ច្បាប់ការងារគឺជាមូលដ្ឋានដ៏រឺងមាំក្នុងការផ្តល់ប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពការងារ​ និងដោះស្រាយវិវាទដោយសន្តិវិធី។​ លើសពីនេះទៅទៀត​ វគ្គនេះពិតជាមានគុណប្រយោជន៍ ហើយផ្សារភ្ជាប់យ៉ាងខ្លាំងទៅគ្រប់ផ្នែកពាក់ព័ន្ធជាពិសេសផ្នែកគ្រប់គ្រងធនធានមនុស្ស ដែលទាមទារអោយយើងត្រូវយល់ដឹងកាន់តែច្បាស់ដើម្បីជាទុនក្នុងការទប់ស្កាត់ គ្រប់គ្រងស្ថានការណ៍ និងវិវាទផ្សេងៗផ្អែកលើច្បាប់ការងារ។ 

តើអ្នកនឹងសិក្សាអ្វីខ្លះអំពីវគ្គបណ្តុះបណ្តាលនេះ?

ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាមនឹងយល់ច្បាស់អំពី:

  • គោលការណ៍មូលដ្ឋាននៃច្បាប់ការងារ និងលក្ខណៈការងារនៅក្នុងប្រទេសកម្ពុជា
  • គោរពតាមបទប្បញ្ញត្តិនៃតួនាទី និងទំនួលខុសត្រូវរបស់និយោជិកដែលមានជាអាទិ៍ហើយផ្សារភ្ជាប់ទៅច្បាប់ការងារប្រទេសកម្ពុជា
  • ការអនុវត្តច្បាប់ការងារ​ និងលក្ខណៈការងារអ្នកជំនាញធនធានមនុស្ស
  • ការអនុវត្តសកម្មភាពវិន័យនិងការបណ្តេញចេញ ឬការបញ្ចប់កិច្ចសន្យាស្របតាមច្បាប់ការងាររបស់កម្ពុជា
តើនរណាខ្លះដែលគួរចូលសិក្សាវគ្គនេះ? 

វគ្គសិក្សានេះត្រូវបានរៀបចំឡើងសម្រាប់អ្នកគ្រប់គ្រងគ្រប់ផ្នែក ជាពិសេសផ្នែកគ្រប់គ្រងធនធានមនុស្ស ដែលសំដៅអនុវត្តអោយមានប្រសិទ្ធភាពផ្សារភ្ជាប់ជាមួយលក្ខណៈវិនិច្ឆ័យស្ថានភាពជាក់ស្តែងទាក់ទងទៅនឹងច្បាប់ការងារជាមូលដ្ឋានជំនួយសម្រាប់ក្រុមហ៊ុននិងអង្គការស្របតាមបទប្បញ្ញត្តិរបស់ក្រសួងការងារ។​ 

មាតិកាមេរៀន 

មេរៀនទី ១៖ បទដ្ឋានស្តីពីការងារពាក់ព័ន្ធនិងការទទួលខុសត្រូវរបស់និយោជក

  • បទបញ្ញត្តិទូទៅ, ការងារសហគ្រាស គ្រឹះស្ថាន, ការហ្វឹកហ្វឺនកូនជាង, កិច្ចសន្យាការងារ
  • អនុសញ្ញារួម និងការចរចាជាសមូហភាព (ច្បាប់ស្តីពីសហជីព)
  • ប្រាក់ឈ្នួល, អនាម័យ និងសន្តិសុខនៃកម្មករនិយោជិក
  • គ្រោះថ្នាក់ការងារ, ការប្រើប្រាស់ហត្ថពលកម្មបរទេស, ប្រតិភូបុគ្គលិក (ច្បាប់ស្តីពីសហជីព)
  • ករណីកិច្ចរបស់និយោជក (ច្បាប់ស្តីពីសហជីព), ការអនុវត្តមិនត្រឹមត្រូវរបស់និយោជក (ច្បាប់ស្តីពីសហជីព)
  • ការការពារពិសេសរបស់តំណាងកម្មករនិយោជិក និងតំណាងកម្មករនិយោជិក
  • (ច្បាប់ស្តីពីសហជីព), ថិរវេលាធ្វើការ​ និងការ​ឈប់សម្រាក

មេរៀនទី ២៖ វិធានការនានាពាក់ព័ន្ធកត្វកិច្ចរបស់និយោជក

  • វិធានទូទៅ
  • អំពីអនាម័យ និងសុវត្ថិភាពការងារ
  • អំពីការត្រួតពិនិត្យលក្ខខណ្ឌការងារ

មេរៀនទី ៣៖ ការងារទំនាក់ទំនងវិជ្ជាជីវៈ

  • ក្របខណ្ឌច្បាប់៖ ច្បាប់ស្តីពីការងារ, ច្បាប់ស្តីពីសហជីព, ច្បាប់ស្តីពីបេឡាជាតិរបបសន្តិសុខសង្គម, ច្បាប់ស្តីពីតុលាការការងារ, ច្បាប់ស្តីពីនីតិវិធីដោះស្រាយវិវាធការងារ(កំពុងធ្វើ), ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា 
  • លក្ខខណ្ឌអនុវត្ត៖ ប្រតិភូបុគ្គលិក, សហជីព ឫប្រតិភូសហជីព, ការចរចារជាសមូហភាព(អនុសញ្ញារួម), ប្រព័ន្ធដោះស្រាយវិវាទការងារ, យន្តការត្រីភាគី, យន្តការសម្របសម្រួលដោយអង្គការការងារអន្តរជាតិ(ILO)

មេរៀនទី ៤៖ ការដោះស្រាយវិវាទការងារ

  • វិធាទការងារ៖ សិក្សាអំពីសេនារីយ៉ូនៃការដោះស្រាយវិវាទការងារ  វិវាទបុគ្គល និង វិវាទរួម, វិវាទអំពីសិទ្ធិ និង វិវាទអំពីផលប្រយោជន៌
  • ការដោះស្រាយវិវាទនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល៖ ត្រីភាគី, ឯករាជ្យភាព, ប្រសិទ្ធិផល, វិនិច្ឆ័យក្តី​

មេរៀនទី ៥៖ កូដកម្ម និង បាតុកម្ម

  • និយមន័យនៃ ឡុកអៅ៖ តាមមាត្រា ៣១៨
  • សិទិ្ធកូដកម្ម និងឡុកអៅ, នីតិវិធីមុនធ្វើកូដកម្ម, អានុភាពនៃកូដកម្ម, កូដកម្មខុសច្បាប់ 

មេរៀនទី ៦៖ ទីផ្សារការងារ និងតម្រូវការជំនាញ 

  • សេវាសម្រាប់អ្នកស្វែងរកការងារធ្វើ, សេវាសម្រាប់និយោជក, អាជីព និងការងារ, 
បទបង្ហាញដោយ  

ឯកឧត្តមសាស្ត្រាចារ្យ ងី ស៊ីម៉ាណែត

ប្រធាននាយកដ្ឋាននៃនាយកដ្ឋានផែនការ ស្ថិតិ

និងនីតិកម្ម នៃក្រសួងការងារ​​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តមសាស្រ្តាចារ្យ​ ងី ស៊ីម៉ាណែត  មានបទពិសោធន៍ជាច្រើនឆ្នាំលើច្បាប់ការងារនៃប្រទេសកម្ពុជា។ លោកបានបញ្ចប់កម្រិតបណ្តុះបណ្តាលមុខវិជ្ជាជីវៈមូលដ្ឋាន និងក្រោយឧត្តមសិក្សា បរិញ្ញាបត្រ និតិសាស្រ្ត និងបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ នៃសកលវិទ្យាល័យពហុបច្ចេកវិទ្យា(CUP)។ ឯកឧត្តមសាស្រ្តាចារ្យ ងី ស៊ីម៉ាណែត ធ្លាប់បម្រើការងារក្នុងស្ថាប័នរដ្ឋជាច្រើនដូចជា ក្រសួងការពារជាតិ ក្រសួងព័ត៌មាន និងក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ(ចាប់ពីឆ្នាំ២០០៥​ ដល់បច្ចុប្បន្ន)។  

ពត៌មានលំអិត

 

  • សិក្សារយៈពេល: ០២ ថ្ងៃ
  • ថ្ងៃទី: ៣០ កញ្ញា - ០១ តុលា​ ២០១៧
  • ទីកន្លែង: សាលបណ្តុះបណ្តាល EDI 
  • តម្លៃ: ១៦០ ដុល្លារ  (VAT = 0%)
  • ការផ្តល់ជូនបន្ថែម: អាហារសម្រន់ ៤ពេល សម្ភារៈគាំទ្រ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សា 

វិទ្យាស្ថានយើងខ្ញុំក៏មានសេវាបណ្តុះបណ្តាលដល់បណ្តាក្រុមហ៊ុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ និង អង្គការមិនមែនរដ្ឋាភិបាល ដល់ទីកន្លែងផងដែរ  ក្នុងករណីដែល លោក លោកស្រីមានបុគ្គលិកចាប់ពី ១០នាក់ឡើងទៅ ។ យើងនិងមានផ្តល់ជូនការពិគ្រោះយោបល់មុនវគ្គបណ្តុះបណ្តាល ការស្ទង់ចំនេះដឹងមុននិងក្រោយវគ្គបណ្តុះបណ្តាល សំនើរគម្រោង និង របាយការរួម ។ 

ចុះឈ្មោះទីនេះ 

Other Available Training Courses 

Educational Development Institute (EDI)
 #22, St. 51┴154, SangkatPhsarThmei III, Khan Daun Penh, Phnom Penh.
Tel: 023 966 967 / 096 555 99 88/ 015 728 123 / 089 659 896
Email: training@edi-cambodia.org

 

Download PDF




Upcoming Courses

Subscribe EDI

Subscribe your email here to receive free newsletter Or read Here

Find us on Facebook