Cambodian Labor Law and Legal Compliance

ចំណេះដឹងលើច្បាប់ការងារគឺជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបានសម្រាប់លោកអ្នកជានាយក ថ្នាក់ដឹកនាំ ប្រធាន និងជាពិសេសអ្នកទទួលបន្ទុកផ្នែកគ្រប់គ្រងធនធានមនុស្ស នៅតាមបណ្តាក្រុមហ៊ុន គ្រឹះស្ថានឯកជន​ ធនាគារ ម្ចាស់អាជីវកម្មតូចធំ និង អង្គការមិនមែនរដ្ឋាភិបាល​។ វគ្គនេះត្រូវបានរៀបចំឡើងសម្រាប់និយោជិក និងនិយោជក ដែលមានទំនួលខុសត្រូវលើផ្នែកគ្រប់គ្រងធនធានមនុស្សដើម្បីរួមចំណែកក្នុងការសម្រួល​ និងដោះស្រាយលើស្ថានភាពនៃវិវាទផ្សេងៗនៅកន្លែងការងារ។​ ច្បាប់ការងារគឺជាមូលដ្ឋានដ៏រឺងមាំក្នុងការផ្តល់ប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពការងារ​ និងដោះស្រាយវិវាទដោយសន្តិវិធី។​ លើសពីនេះទៅទៀត​ វគ្គនេះពិតជាមានគុណប្រយោជន៍ ហើយផ្សារភ្ជាប់យ៉ាងខ្លាំងទៅគ្រប់ផ្នែកពាក់ព័ន្ធជាពិសេសផ្នែកគ្រប់គ្រងធនធានមនុស្ស ដែលទាមទារអោយយើងត្រូវយល់ដឹងកាន់តែច្បាស់ដើម្បីជាទុនក្នុងការទប់ស្កាត់ គ្រប់គ្រងស្ថានការណ៍ និងវិវាទផ្សេងៗផ្អែកលើច្បាប់ការងារ។ 

ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាមនឹងយល់ច្បាស់អំពី:

  • - គោលការណ៍មូលដ្ឋាននៃច្បាប់ការងារ និងលក្ខណៈការងារនៅក្នុងប្រទេសកម្ពុជា
  • - គោរពតាមបទប្បញ្ញត្តិនៃតួនាទី និងទំនួលខុសត្រូវរបស់និយោជិកដែលមានជាអាទិ៍ហើយផ្សារភ្ជាប់ទៅច្បាប់ការងារប្រទេសកម្ពុជា
  • - ការអនុវត្តច្បាប់ការងារ​ និងលក្ខណៈការងារអ្នកជំនាញធនធានមនុស្ស
  • - ការអនុវត្តសកម្មភាពវិន័យនិងការបណ្តេញចេញ ឬការបញ្ចប់កិច្ចសន្យាស្របតាមច្បាប់ការងាររបស់កម្ពុជា

វគ្គសិក្សានេះត្រូវបានរៀបចំឡើងសម្រាប់អ្នកគ្រប់គ្រងគ្រប់ផ្នែក ជាពិសេសផ្នែកគ្រប់គ្រងធនធានមនុស្ស ដែលសំដៅអនុវត្តអោយមានប្រសិទ្ធភាពផ្សារភ្ជាប់ជាមួយលក្ខណៈវិនិច្ឆ័យស្ថានភាពជាក់ស្តែងទាក់ទងទៅនឹងច្បាប់ការងារជាមូលដ្ឋានជំនួយសម្រាប់ក្រុមហ៊ុននិងអង្គការស្របតាមបទប្បញ្ញត្តិរបស់ក្រសួងការងារ។​ 

Course Detail

  • Class Start :03 Feb 2024
  • Class End :04 Feb 2024
  • Seat Availble :25 Seats
  • Time : 08:00 - 05:00
  • Fee :195 $
  • Early Bird : 175 $
  • venue :EDI Training Room