Cambodia Labor Law and Compliance
ចំណេះដឹងលើច្បាប់ការងារគឺជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបានសម្រាប់លោកអ្នកជានាយក ថ្នាក់ដឹកនាំ ប្រធាន និងជាពិសេសអ្នកទទួលបន្ទុកផ្នែកគ្រប់គ្រងធនធានមនុស្ស នៅតាមបណ្តាក្រុមហ៊ុន គ្រឹះស្ថានឯកជន ធនាគារ ម្ចាស់អាជីវកម្មតូចធំ និង អង្គការមិនមែនរដ្ឋាភិបាល។ វគ្គនេះត្រូវបានរៀបចំឡើងសម្រាប់និយោជិក និងនិយោជក ដែលមានទំនួលខុសត្រូវលើផ្នែកគ្រប់គ្រងធនធានមនុស្សដើម្បីរួមចំណែកក្នុងការសម្រួល និងដោះស្រាយលើស្ថានភាពនៃវិវាទផ្សេងៗនៅកន្លែងការងារ។ ច្បាប់ការងារគឺជាមូលដ្ឋានដ៏រឺងមាំក្នុងការផ្តល់ប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពការងារ និងដោះស្រាយវិវាទដោយសន្តិវិធី។ លើសពីនេះទៅទៀត វគ្គនេះពិតជាមានគុណប្រយោជន៍ ហើយផ្សារភ្ជាប់យ៉ាងខ្លាំងទៅគ្រប់ផ្នែកពាក់ព័ន្ធជាពិសេសផ្នែកគ្រប់គ្រងធនធានមនុស្ស ដែលទាមទារអោយយើងត្រូវយល់ដឹងកាន់តែច្បាស់ដើម្បីជាទុនក្នុងការទប់ស្កាត់ គ្រប់គ្រងស្ថានការណ៍ និងវិវាទផ្សេងៗផ្អែកលើច្បាប់ការងារ។
- បទបញ្ញត្តិទូទៅ, ការងារសហគ្រាស គ្រឹះស្ថាន, ការហ្វឹកហ្វឺនកូនជាង, កិច្ចសន្យាការងារ
- អនុសញ្ញារួម និងការចរចាជាសមូហភាព (ច្បាប់ស្តីពីសហជីព)
- ប្រាក់ឈ្នួល, អនាម័យ និងសន្តិសុខនៃកម្មករនិយោជិក
- គ្រោះថ្នាក់ការងារ, ការប្រើប្រាស់ហត្ថពលកម្មបរទេស, ប្រតិភូបុគ្គលិក (ច្បាប់ស្តីពីសហជីព)
- ករណីកិច្ចរបស់និយោជក (ច្បាប់ស្តីពីសហជីព), ការអនុវត្តមិនត្រឹមត្រូវរបស់និយោជក (ច្បាប់ស្តីពីសហជីព)
- ការការពារពិសេសរបស់តំណាងកម្មករនិយោជិក និងតំណាងកម្មករនិយោជិក
- (ច្បាប់ស្តីពីសហជីព), ថិរវេលាធ្វើការ និងការឈប់សម្រាក
- វិធានទូទៅ
- អំពីអនាម័យ និងសុវត្ថិភាពការងារ
- អំពីការត្រួតពិនិត្យលក្ខខណ្ឌការងារ
- ក្របខណ្ឌច្បាប់៖ ច្បាប់ស្តីពីការងារ, ច្បាប់ស្តីពីសហជីព, ច្បាប់ស្តីពីបេឡាជាតិរបបសន្តិសុខសង្គម, ច្បាប់ស្តីពីតុលាការការងារ, ច្បាប់ស្តីពីនីតិវិធីដោះស្រាយវិវាធការងារ(កំពុងធ្វើ), ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា
- លក្ខខណ្ឌអនុវត្ត៖ ប្រតិភូបុគ្គលិក, សហជីព ឫប្រតិភូសហជីព, ការចរចារជាសមូហភាព(អនុសញ្ញារួម), ប្រព័ន្ធដោះស្រាយវិវាទការងារ, យន្តការត្រីភាគី, យន្តការសម្របសម្រួលដោយអង្គការការងារអន្តរជាតិ(ILO)
- វិធាទការងារ៖ សិក្សាអំពីសេនារីយ៉ូនៃការដោះស្រាយវិវាទការងារ វិវាទបុគ្គល និង វិវាទរួម, វិវាទអំពីសិទ្ធិ និង វិវាទអំពីផលប្រយោជន៌
- ការដោះស្រាយវិវាទនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល៖ ត្រីភាគី, ឯករាជ្យភាព, ប្រសិទ្ធិផល, វិនិច្ឆ័យក្តី
- និយមន័យនៃ ឡុកអៅ៖ តាមមាត្រា ៣១៨
- សិទិ្ធកូដកម្ម និងឡុកអៅ, នីតិវិធីមុនធ្វើកូដកម្ម, អានុភាពនៃកូដកម្ម, កូដកម្មខុសច្បាប់
- សេវាសម្រាប់អ្នកស្វែងរកការងារធ្វើ, សេវាសម្រាប់និយោជក, អាជីព និងការងារ
Ministry of Labour and Vocational Training
ឯកឧត្តមសាស្ត្រាចារ្យ ងី ស៊ីម៉ាណែត
អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ឯកឧត្តមសាស្រ្តាចារ្យ ងី ស៊ីម៉ាណែត មានបទពិសោធន៍ជាច្រើនឆ្នាំលើច្បាប់ការងារនៃប្រទេសកម្ពុជា។ លោកបានបញ្ចប់កម្រិតបណ្តុះបណ្តាលមុខវិជ្ជាជីវៈមូលដ្ឋាន និងក្រោយឧត្តមសិក្សា បរិញ្ញាបត្រ និតិសាស្រ្ត និងបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ នៃសកលវិទ្យាល័យពហុបច្ចេកវិទ្យា(CUP)។ ឯកឧត្តមសាស្រ្តាចារ្យ ងី ស៊ីម៉ាណែត ធ្លាប់បម្រើការងារក្នុងស្ថាប័នរដ្ឋជាច្រើនដូចជា ក្រសួងការពារជាតិ ក្រសួងព័ត៌មាន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ(ចាប់ពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ន)។
ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាមនឹងយល់ច្បាស់អំពី:
- - គោលការណ៍មូលដ្ឋាននៃច្បាប់ការងារ និងលក្ខណៈការងារនៅក្នុងប្រទេសកម្ពុជា
- - គោរពតាមបទប្បញ្ញត្តិនៃតួនាទី និងទំនួលខុសត្រូវរបស់និយោជិកដែលមានជាអាទិ៍ហើយផ្សារភ្ជាប់ទៅច្បាប់ការងារប្រទេសកម្ពុជា
- - ការអនុវត្តច្បាប់ការងារ និងលក្ខណៈការងារអ្នកជំនាញធនធានមនុស្ស
- - ការអនុវត្តសកម្មភាពវិន័យនិងការបណ្តេញចេញ ឬការបញ្ចប់កិច្ចសន្យាស្របតាមច្បាប់ការងាររបស់កម្ពុជា
វគ្គសិក្សានេះត្រូវបានរៀបចំឡើងសម្រាប់អ្នកគ្រប់គ្រងគ្រប់ផ្នែក ជាពិសេសផ្នែកគ្រប់គ្រងធនធានមនុស្ស ដែលសំដៅអនុវត្តអោយមានប្រសិទ្ធភាពផ្សារភ្ជាប់ជាមួយលក្ខណៈវិនិច្ឆ័យស្ថានភាពជាក់ស្តែងទាក់ទងទៅនឹងច្បាប់ការងារជាមូលដ្ឋានជំនួយសម្រាប់ក្រុមហ៊ុននិងអង្គការស្របតាមបទប្បញ្ញត្តិរបស់ក្រសួងការងារ។
Course Detail
- Trainer :H.E. Ngy Simaneth
- Class Start :16 Jan 2021
- Class End :17 Jan 2021
- Seat Availble :25 Seats
- Time : 08:00 - 05:00
- Fee :245 $
- Early Bird : 195 $
- venue :Hotel